អំពីខ្ញុំ សឿង សុជាតិ
អ្នកជំនាញផ្នែកទិន្នន័យ និងអ្នកអប់រំជំនាញឌីជីថល
"ខ្ញុំជឿជាក់ថា ឌីជីថលគឺជាជំនាញចាំបាច់សំរាប់បច្ចុប្បន្ននិងអនាគត។ ការចែករំលែកចំណេះដឹងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយគ្នាទៅវិញទៅមកក្នុងយុគសម័យនេះ។"
សង្ខេបបទពិសោធន៍
ខ្ញុំមានបទពិសោធន៍ជាង ៨ ឆ្នាំ ឆ្លងកាត់ឧស្សាហកម្មធំៗចំនួន ៥ ផ្សេងគ្នា រួមមាន Fintech, Retail, Food Delivery, FMCG និងវិស័យសាធារណៈ (GovTech)។ ខ្ញុំបានបំពេញតួនាទីជា Data Analyst, Business Intelligence, និង Sales System Specialist ក្នុងការកសាងប្រព័ន្ធទិន្នន័យ និងស្វ័យប្រវត្តិកម្ម។
បទពិសោធន៍ទាំងនេះបានបង្រៀនខ្ញុំថា ទោះបីជាអាជីវកម្មខុសគ្នាយ៉ាងណាក៏ដោយ ក៏តម្រូវការសម្រាប់ប្រព័ន្ធឌីជីថល និងការយល់ដឹងពីទិន្នន័យនៅតែជាកត្តាស្នូលនៃភាពជោគជ័យ។
បេសកកម្មរបស់ខ្ញុំ (Sleuk)
ខ្ញុំជឿជាក់ថាការចែករំលែកគឺជាការរៀនសូត្រដ៏ល្អបំផុត។ ការបង្កើត Sleuk គឺជាគោលដៅជីវិតរបស់ខ្ញុំ ក្នុងការចងក្រងចំណេះដឹងផ្នែក Excel, Data Science និង AI ដើម្បីចែករំលែក និងអភិវឌ្ឍន៍សមត្ថភាពឌីជីថលជូនប្រជាជនខ្មែរ។
រាល់ថវិកាដែលបានពីការគាំទ្ររបស់អ្នក ត្រូវបានប្រើប្រាស់ដោយផ្ទាល់លើការទ្រទ្រង់ប្រព័ន្ធ និងការបង្កើតមេរៀនថ្មីៗបន្តទៀត។
ឧបករណ៍ដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃ
"សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នក!"
— សុជាតិ (Socheat) | Sleuk EDU
ឥឡូវនេះ វាជាវេនរបស់អ្នក។
ចាប់ផ្តើមដំណើររបស់អ្នកជាមួយខ្ញុំ។ រុករកវគ្គសិក្សា និងបង្កើតជំនាញឌីជីថលរបស់អ្នកថ្ងៃនេះ។
ចាប់ផ្តើមសិក្សាឥឡូវនេះ arrow_forward